ជ្រួតជ្រាបខ្លឹមសារសៀវភៅរបស់អគ្គលេខាបក្សកុម្មយនិស្តវៀតណាមង្វៀងភូត្រុង
កាលពីថ្ងៃទី ២៣ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតជ្រួតជ្រាបខ្លឹមសារសៀវភៅ “ប្តេជ្ញា អត់ធ្មត់ តស៊ូបង្ការប្រឆាំងអំពើពុករលួយ អសកម្ម រួមចំណែកកសាងបក្ស និងរដ្ឋយើងពីមួយថ្ងៃកាន់តែស្អាតស្អំ រឹងមាំ” របស់អគ្គលេខាបក្ស កុម្មយនិស្តវៀតណាមង្វៀងភូត្រុង។

សន្និបាតបានផ្សាយបន្តផ្ទាល់ដល់ ១៣៣ មណ្ឌលក្នុងទូទាំងខេត្តដោយមានតំណាងជិត ១៤.៨០០ រូបចូលរួម។

ស្ថិតនៅសន្និបាត សមមិត្តង្វៀងថាយហក់ អនុប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម បានឧទ្ទេសនាមជូនបណ្តាតំណាងអំពីដំណាក់កាលនិពន្ធ ខ្លឹមសារសៀវភៅរបស់ អគ្គលេខាបក្សកុម្មយនិស្តវៀតណាមង្វៀងភូត្រុង។ សៀវភៅក៏បង្ហាញនូវចក្ខុវិស័យ បណ្តាការរសាប់រសល់ខ្វល់ខ្វាយគំនិត ថ្លឹងថ្លែងពិចារណារបស់អគ្គលេខាបក្ស ង្វៀងភូត្រុង អំពីបណ្តាវិធានការ វិធីសាស្ត្រ ក្បួនខ្នាតច្បាស់លាស់ដើម្បីតស៊ូបង្ការប្រឆាំងអំពើ ពុករលួយ អសកម្មមានប្រសិទ្ធភាព។ សតិអារម្មណ៍ ទស្សនៈ គោលលំនាំជាច្រើន ចង្អុលការ គោលការណ៍ធ្វើសកម្មភាព វិធានការជាសារវន្តដើម្បីបង្ការប្រឆាំងអំពើពុករលួយ អសកម្មអាស្រ័យដោយអគ្គលេខាបក្សផ្តើមគំនិត ចង្អុលការពង្រីកប្រសិទ្ធភាព និងបញ្ជាក់ បានដោយឆ្លងតាមភាពពិតប្រាកដ ដែលបានសរុបបទពិសោធន៍ពីបណ្តាមេរៀនដែលមានតម្លៃព្រមទាំងទ្រឹស្តី និងភាពជាក់ស្តែង។ ក្នុងនោះ មានខ្លឹមសារជាច្រើនដែលបានធ្វើលម្អិត លទ្ធិគ្រប់គ្រងទៅជាបណ្តាសេចក្តីកំណត់របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។  ឆ្លងតាមរយៈសៀវភៅនេះ កម្មាភិបាល បក្ខជនបានជ្រួតជ្រាបច្បាស់លាស់អំពីគោលការណ៍ គោលមាគ៌ា និងការប្តេជ្ញាចិត្តតស៊ូប្រឆាំងនឹង “ខ្មាំងផ្ទៃក្នុង” ទប់ស្កាត់ រុញច្រាន វិនិច្ឆ័យម៉ឺងម៉ាត់អំពើពុករលួយ អសកម្មរបស់បក្ស រដ្ឋយើង ហើយបញ្ជាក់បានជាការតស៊ូបង្ការប្រឆាំងអំពើពុករលួយ អសកម្មគឺជា “កិច្ចការធ្វើដ៏ចាំបាច់ ដែលខានមិនបាន ជាទិន្នាការមិនអាចត្រឡប់ត្រលិនបាន” ប៉ុន្តែក៏ជាភារកិច្ចយ៉ាងទុកលំបាក ស្មុគស្មាញផងដែរ។ បញ្ហាមូលដ្ឋានប្រាកដក្នុងការតស៊ូបង្ការប្រឆាំងអំពើពុករលួយ អសកម្មគឺជាបង្ការទុកជាមុន បង្ការពីចម្ងាយ ប្រការសំខាន់នោះគឺការងារកសាង រៀបចំបក្ស  ជាពិសេសគឺបង្ការប្រឆាំងភាពថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅក្នុងកម្មាភិបាល បក្ខជន ពិន័យឱ្យ“ដាច់ឫសកេវ” ពីអំពើពុករលួយ អសកម្ម។ល។

មានយោបល់បើកសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ សៀវភៅនេះមិនត្រឹមតែបង្ហាញឱ្យឃើញច្បាស់អំពីការត្រិះរិះទ្រឹស្តី ការយល់ដឹងពីមួយថ្ងៃកាន់តែជ្រៅជ្រះរបស់បក្សកុម្មុយនិស្តវៀតណាមស្តីពីការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្មដោយភ្ជាប់ជាមួយនឹងការកសាងបក្សប៉ុណ្ណោះ ព្រមទាំងបន្តការបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងផ្តាច់ប្តូរ អត់ធ្មត់របស់បក្សទៅក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្មទៀតផង។ ទម្ទឹមនឹងនោះ សៀវភៅបានចាត់ទុកដូចជាក្បួនចារឹកសម្រាប់បក្ខជនលត់ដំ កែប្រែដោយខ្លួនឯង និងជម្នះនូវបណ្តាភាពថមថយ អន់ខ្សោយរបស់ខ្លួនទៀតផង។  ការសិក្សាជ្រួតជ្រាបណ្តាបខ្លឹមសារក្នុងសៀវភៅនេះគឺជាឱកាសសម្រាប់យើងទាំងឡាយ “ឆ្លុះពិនិត្យដោយខ្លួនឯង កែប្រែដោយខ្លួនឯង”រួមចំណែកតស៊ូបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អានុភាពដើម្បីការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ដើម្បីកសាង និងរៀបចំបក្ស ប្រព័ន្ធនយោបាយប្រទេសយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍។ កម្មាភិបាល បក្ខជនយោងលើភាពជាក់ស្តែងរបស់មូលដ្ឋាន អង្គភាព និងស្ថានភាពរួមរបស់ខេត្តដើម្បីបូកសរុបលទ្ធផលជាក់ស្តែងដោយខ្លួនឯងដើម្បីបញ្ជាក់ផែនការ កម្មវិធី ភារកិច្ច វិធានការលត់ដំ បំពាក់បំប៉នទាំងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ និងលទ្ធភាពការងារឱ្យសមស្រប និងសម្រេចបានលទ្ធផលខ្ពស់បំផុត ដើម្បីបញ្ចេញកម្លាំងប្រឡងប្រណាំងផ្សព្វផ្សាយអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ និងសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ អាណត្តិកាល ២០២០-២០២៥ របស់បក្ស៕ ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766