រដ្ឋមន្ត្រីង្វៀងគីមស៊ើង៖ ត្រាវិញគប្បីបន្តយកចិត្តទុកដាក់បង្កើនអត្រាសាលារៀនសម្រេចសម្បទាជាតិ
កាលពីថ្ងៃទី ១១ ខែឧសភា អនុសាស្ត្រចារ្យ បណ្ឌិត ង្វៀងគីមស៊ើង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាគណៈកម្មាធិការការងារកម្មាធិការបក្ស រដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងក្រុមប្រតិភូការងារបានអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញអំពីស្ថានភាពអប់រំ-បណ្តុះបណ្តាលមូលដ្ឋាន។

ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារមានបណ្តាសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត គណៈនាយកមន្ទីរអប់រំ-បណ្តុះបណ្តាល ថ្នាក់ដឹកនាំបណ្តាមន្ទីរ ហិរញ្ញវត្ថុ មហាផ្ទៃ ផែនការ និងវិនិយោគ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត សាលាសកលមហាវិទ្យាល័យត្រាវិញ សាលាឧត្តមសិក្សាវិជ្ជាជីវៈ បណ្តាការិយាល័យជំនាញការរបស់មន្ទីរ បណ្តាការិយាល័យអប់រំ-បណ្តុះបណ្តាល តំណាងសាលារៀនមួយចំនួន។

ប្រព័ន្ធបណ្តុះបណ្តាលរបស់ខេត្តត្រាវិញរួមមាន៖ សកលមហាវិទ្យាល័យត្រាវិញ ០១ សាលាឧត្តមសិក្សាវិជ្ជាជីវៈ ០១ សាលាឧត្តមសិក្សាសុខាភិបាល ០១ បណ្តាមជ្ឈមណ្ឌល បណ្តាមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តុះបណ្តាលជាច្រើនវិស័យផ្គត់ផ្គង់ប្រភពធនធានមានគុណភាពសម្រាប់ខេត្ត។  អប់រំសកលមាន ៤២៧ អង្គភាពសាលា (មតេយ្យសាលាមាន ៨៨ សាលា កុមារពន្លកមាន ៣២ សាលា មឋមសិក្សាមាន ១៦០ សាលា អនុវិទ្យាល័យ ១០១ សាលា វិទ្យាល័យមាន ៣៥ សាលា មជ្ឈមណ្ឌលអប់រំជាប្រចាំមាន ០៩ កន្លែង មធ្យមសិក្សាបាលីខ្មែរ ០១ កន្លែង សាលាអនុវត្តគរុកោសល្យ ០១ កន្លែង)។ ក្នុងទូទាំងផ្នែកមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិកចំនួន ១៤.៣២៨ នាក់ មានបន្ទប់រៀន និងបន្ទប់សមត្ថកិច្ចចំនួន ៨.១៧៨ បន្ទប់ (៩៣% បន្ទប់រឹងមាំ)។ ឆ្នាំសិក្សា ២០២២-២០២៣ មានសិស្សចូលរៀនជាង ២១៤.០០០ នាក់ គុណភាពអប់រំរក្សាលំនឹង។

ស្ថិតនៅនឹងពិធីធ្វើការ បណ្ឌិតង្វៀងធីប៊ិចវ៉ឹង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាល ស្នើរដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាលឱ្យយកចិត្តទុកដាក់ ធ្វើសេនាធិការជូនរដ្ឋាភិបាលអាទិភាពបែងចែកបណ្តាកម្មវិធី គម្រោងការរបស់ផ្នែក ដើម្បីបង្កលក្ខណៈជួយខេត្តត្រាវិញដោះស្រាយការ លំបាក ដើម្បីពង្រីកបុព្វហេតុអប់រំក្នុងពេលខាងមុខ។ តម្រែតម្រង់ បំពេញបន្ថែមគោលនយោបាយឧបត្ថម្ភប្រាក់សាលា ប្រាក់ចំណាយប្រជុំជីវភាពចំពោះនិស្សិតគរុកោសល្យ បែងចែកថវិកាឧបត្ថម្ភមានគោលដៅដល់មូលដ្ឋានស្តីពីការធានាសម្ភារមូលដ្ឋានសម្រាប់កម្មវិធីអប់រំកុមារពន្លក និងអប់រំសកល។  ឆាប់ចេញផ្សាយឯកសារចង្អុលការ ណែនាំធ្វើសកម្មភាពបង្រៀន និងរៀនក្រៅម៉ោង ដើម្បីអនុវត្តបានឯកភាព និងព្រមៗគ្នា។ យកចិត្តទុកដាក់វិនិយោគសម្ភារ មូលដ្ឋានបម្រើឱ្យការផ្លាស់ប្តូរឌីជីថលរួមចំណែកលើកកម្ពស់លទ្ធផលអប់រំ។ បណ្ឌិតង្វៀងមិញហ្វា ចាងហ្វាងសាលាសកលមហាវិទ្យាល័យត្រាវិញស្នើអំពីដោះស្រាយការលំបាកបញ្ហាខ្លឹមសារមួយចំនួនក្នុងការអនុវត្តន៍ស្វ័យភាពមហាវិទ្យាល័យ យកចិត្តទុកដាក់ដល់គោលនយោបាយវិនិយោគជួយឱ្យសាលាលើកកម្ពស់ការងារបណ្តុះបណ្តាល ពិសេសគឺបណ្តាផ្នែកមុខវិជ្ជាថ្មី ផ្នែកដែលមានលក្ខណៈពិសេស។  

បន្ទាប់ពិបានស្តាប់របាយការណ៍អំពីការងារអប់រំ-បណ្តុះបណ្តាលរបស់ខេត្ត រដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាលង្វៀងគីមស៊ើងចង្អុលការមន្ទីរអប់រំ-បណ្តុះបណ្តាលគប្បីយកចិត្តទុកដាក់ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត បណ្តាផ្នែកមានការទាក់ទិនគប្បីយកចិត្តទុកដាក់វិនិយោគពង្កើនអត្រាសាលាសម្រេចសម្បទាជាតិ បង្កើនអត្រាសិ្ថរភាវូបនីយកម្មអាគារមឋមសិក្សា ប្រមូលផ្តុំមុខជំនាញអនុវត្តកម្មវិធីអប់រំសកលឆ្នាំ ២០១៨។ ក្នុងនោះ បើកវគ្គហ្វឹកហាត់ជូនគ្រូបង្រៀនអំពីកម្មវិធីសៀវភៅមុខវិជ្ជាសិក្សាថ្មី ពិសេសគឺចំពោះថ្នាក់ទី ៣ ថ្នាក់ទី ៨ និងថ្នាក់ទី ១១ រៀបចំកងជួរគ្រូបង្រៀន ធានាគ្រប់ត្រឹមត្រូវតាមសំណូមពរឆ្នាំសិក្សា ២០២៣-២០២៤។

ជាពិសេសគឺ ត្រៀមបម្រុង ល្អបំផុតសម្រាប់សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២៣ និងត្រៀមលក្ខណៈបូកសរុបលទ្ធផល ១០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩-NQ/TW ចុះថ្ងៃទី ០៤/១១/២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិការទី ១១) ស្តីពីការផ្លាស់ប្តូរថ្មីគោលសំខាន់ លើគ្រប់វិស័យអប់រំ-បណ្តុះបណ្តាល ឆ្លើយតបសំណូមពរឧស្សាហូបនីយកម្ម ភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារ កំណត់មុខព្រួញសង្គមនិយម។ យកចិត្តទុកដាក់អនុវត្តសង្គមូបនីយកម្មអប់រំ បន្តយកចិត្តទុកដាក់អនុវត្តល្អចំពោះការអប់រំជនជាតិ។ ក្រៅពីនោះ រដ្ឋមន្ត្រីង្វៀងគីមស៊ើងចង្អុលការសាលាសកលមហាវិទ្យាល័យត្រាវិញគប្បីយកចិត្តទុកដាក់បណ្តុះបណ្តាលកងជួរកម្មាភិបាលបម្រើសំណូមពរអប់រំរបស់ខេត្ត។  ក្នុងនោះយកចិត្តទុកដាក់បណ្តុះបណ្តាលគ្រូបង្រៀនភាសាខ្មែរ។ អនុវត្តល្អភារកិច្ច និងអនុវត្តស្វ័យភាពបានត្រឹមត្រូវតាមការកំណត់ របស់ក្រសួងអប់រំ-បណ្តុះបណ្តាលនឹងមានការណែនាំដោះស្រាយការលំបាកដើម្បីបង្កលក្ខណៈជួយឱ្យសាលាបន្តធ្វើសកម្មភាពមានប្រសិទ្ធភាព។

មានយោបល់ក្នុងពិធីធ្វើការនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងបានបញ្ជាក់ថា៖ ខេត្តត្រាវិញតែងអាទិភាពថវិកាវិនិយោគឱ្យផ្នែកអប់រំ ជំរុញមាំអនុវត្តការផ្លាស់ប្តូរឌីជីថល យកចិត្តទុកដាក់រៀបចំកងជួរកម្មាភិបាលឆ្លើយតបសំណូមពររចនាថ្មីផ្នែកអប់រំ។ ទន្ទឹមនឹងនោះ អនុវត្តគោលនយោបាយទាក់ទាញសង្គមូបនីយកម្មអប់រំ ធ្វើល្អការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811